សិក្សាពាក្យខ្មែរ អំពីកម្ពុជា

ពាក្យថា​ ខ្មែរ និង កម្ពូជា

ប្រជាជនខ្មែរគ្រប់រូប តែងតែដឹងហើយពាក្យ​ថា «​ខ្មែរ និង កម្ពុជា​»  ហើយ នរណា​ក៏​ចេះ​សរសេរ​ដែរ លើកលែងតែ ក្មេងៗពេក និង អ្នកដែលមិនចេះសរសេរ និងអានអក្សរតែម្តង​។ ប៉ុន្តែ​ទោះក៏​អាចមាន​អ្នកខ្លះ​មិនទាន់​អាច់យ​ល់ពី​ភាពខុសគ្នា រវាង​ពាក្យ​ថា «​ខ្មែរ និង កម្ពុជា​» នេះ​នៅឡើយ​ផងដែរ​។ វចនានុក្រម​ខ្មែរ​របស់​សម្ដេចព្រះសង្ឃរាជ ជួន ណាត បាន​ពន្យល់​ពី​ពាក្យ​ទាំងនេះ​ដូចខាងក្រោម​៖ ​ពាក្យ​«​កម្ពុជា​» វចនានុក្រម​សម្ដេចព្រះសង្ឃរាជ ជួន ណាត បាន​បង្ហាញថា ពាក្យ​នេះ​អាច​សរសេរ​ជា​«​កម្ពុជ ឬ កម្ពុជា​»​ក៏បាន​។ ពាក្យ​នេះ សម្រាប់​ប្រើ​ផ្សំ​ជាមួយនឹង​សព្ទ​ដទៃ​ជា​សមាសនាម ដូចជា កម្ពុជ​ប្រទេស ប្រទេស​កម្ពុជា​។ កម្ពុជមិត្រ មិត្រ​របស់​ប្រទេស​កម្ពុជា​។ កម្ពុជរដ្ឋ រដ្ឋ​ឬ​ប្រទេស​កម្ពុជា​(​ប្រទេស​ខ្មែរ​)​ជាដើម​។ ​ពាក្យ​ថា «​កម្ពុជ​» កើត​ពី​ការ​ផ្សំគ្នា​រវាង​ពាក្យ​ថា (​កម្ពុ “​មាស​”+​ជ ឬ​ជា “​កើត​, កំណើត​” =​សុវណ្ណ​ភូមិ “​ទី​កើត​មាស​, ភូមិប្រទេស​ជាទី​កើត​នៃ​មាស​”) ពាក្យ​នេះ​ជា​ឈ្មោះ​នៃ​ប្រទេស​ខ្មែរ​យើង ហើយ​យើង​អាច​ហៅ​ប្រទេស​របស់​យើង​ថា កម្ពុជរដ្ឋ​, កម្ពុជ​ប្រទេស​, ប្រទេស​កម្ពុជា​, ប្រទេស​ខ្មែរ​, ខេ​មរ​ប្រទេស និង ខេមររដ្ឋ ដែល​អាច​ប្រើ និង​ហៅ​បាន​ទាំងអស់​។ ប៉ុន្តែ ពាក្យ​ដែល​យើង​ត្រូវ​ប្រើ​ជា​ផ្លូវការ ដើម្បី​សរសេរ និង​ហៅ គឺ កម្ពុជរដ្ឋ ឬ​ប្រទេស​កម្ពុជា​។ ដោយឡែក​សម្រាប់​ជនបរទេស គេ​ហៅ​តាម​ភាសា​សន្មត​របស់គេ ដូចជា បារាំង​គេ​ហៅថា Cambodge, អង់គ្លេសគេ​ហៅ Cambodia, ប្រទេស​ដទៃ​ផ្សេងទៀត​ហៅ Cambodja, ខ្លះទៀត​ហៅ Kambuja ។ល។ ​ចំណែក​ពាក្យ «​ខ្មែរ​» វចនានុក្រម​ខ្មែរ​បាន​បង្ហាញថា មាន​ថ្នាក់​ពាក្យ​ជានា​ម មានន័យថា មនុស្ស​ដែល​កើត ឬ​នៅក្នុង​ដែនកម្ពុជា ហើយ​លុះ​នៅក្នុង​អំណាចច្បាប់​ខ្មែរ​។ ក្នុង​សម័យបុរាណ​ព្រេងនាយ សរសេរ​ជា…

អានបន្ត
អំពីកម្ពុជា

បទនគររាជ

  បទនគររាជ​ គឺ​ជា​ចំរៀង​ជាតិ​នៃ​ព្រះរាជាណាចក្រកម្ពុជា។​ បទនគររាជ ត្រូវ​បាន​និពន្ធ​ដោយ​សម្ដេច​សង្ឃរាជ ជួន ណាត ។    វគ្គទី១៖​ ការបួងសួងដល់ទេព្តា សូមជួយថែរក្សាព្រះមហាក្សត្រខ្មែរប្រកបដោយបារមីខ្លាំងក្លា មានទសពិធរាជធម៌ដែលបានដឹកនាំកសាងប្រាសាទអង្គរវត្ត និងគ្រប់គ្រងផែនដីខ្មែរតាំងពីបុរាណមកដោយរុងរឿង។ វគ្គទី២៖ ​ប្រាសាទថ្មនៅកណ្តាលព្រៃ ធ្វើឲ្យយើងស្រមៃឃើញសម័យមហានគរដ៏រុងរឿង។ ជនជាតិខ្មែរមានជំហររឹងមាំដូចថ្ម បានធានាភ័ព្វព្រេងសំណាងរបស់កម្ពុជា។ វគ្គទី៣៖​​ ការរំលឹកគុណព្រះពុទ្ធសាសនានៅគ្រប់ទីវត្តអារាម ដែលជួយឲ្យប្រទេសខ្មែរក្លាយជាមហានគរ តាំងពីសម័យដូនតារៀងរហូតមក បើយើងជឿជាក់ និងប្រតិបត្តិតាមដូនតា យើងនឹងថ្កុំថ្កើងរុងរឿងដូចសម័យមហានគរ។

អានបន្ត