ព័ត៌មានជាតិ

អបអរសាទរ! ប្រាសាទអង្គរវត្តជាប់ចំណាត់ថ្នាក់លេខ១ ទៀតហើយ ឆ្នាំ២០១៨

អបអរសាទរ! ប្រាសាទអង្គរវត្តជាប់ចំណាត់ថ្នាក់លេខ១ ជាសំណង់ប្រវត្តិសាស្ត្រដ៏អស្ចារ្យបំផុតលើពិភពលោក ក្នុងឆ្នាំ២០១៨នេះក្រោយការចូលរួមបោះឆ្នោត​ពីភ្ញៀវទេសចររាប់លាននាក់ជុំវិញពិភពលោក គេហទំព័រដ៏ល្បីល្បាញ TripAdvisor (ត្រីបអេដវ៉ាយសឺរ)បានផ្តល់ចំណាត់ថ្នាក់លេខ១ដល់​ប្រាសាទអង្គរវត្ត​របស់​កម្ពុជា ជាសំណង់ដ៏មានសារសំខាន់ផ្នែកប្រវត្តិសាស្ត្រអស្ចារ្យបំផុត និងចំណាត់ថ្នាក់លេខ១ ជាគោលដៅទេសចរណ៍របស់ពិភពលោក សម្រាប់ឆ្នាំ២០១៨នេះ។ មកដល់ឆ្នាំ២០១៨ នេះគឺជាឆ្នាំទី៥ហើយ ដែលអង្គរវត្តត្រូវបានភ្ញៀវទេសចរលើពិភពលោកបានបោះឆ្នោតគាំទ្រ ដែលទទួលបានចំណាត់ថ្នាក់លេខ១ជាប់ៗគ្នា តាមរយៈគេហទំព័រដ៏ល្បីល្បាញផ្សេងៗគ្នា គឺកាលពីឆ្នាំ២០១៤ អង្គរបានជាប់ចំណាត់ថ្នាក់លេខ១ នៅលើគេហទំព័រមួយដែលតែងតែយកតំបន់បុរាណវិទ្យា និងប្រវត្តិសាស្រ្តទាំងអស់លើពិភពលោកមកប្រៀបធៀបគ្នា នោះគឺគេហទំព័រ ArchaeoMadness (អាឆេអូ មេដណេស)។បន្ទាប់មកទៀត នៅដើមឆ្នាំ២០១៥ អង្គរវត្តទទួលបានចំណាត់ថ្នាក់លេខ១ម្តងទៀត នៅលើគេហទំព័រអន្តរជាតិមួយ ដែលជាគេហទំព័រផ្សព្វផ្សាយតំបន់ទេសចរណ៍ល្បីៗលើពិភពលោក នោះ​គឺ​គេហទំព័រ TripAdvisor។ នៅឆ្នាំ២០១៦ អង្គរបានបន្តជាប់លេខ១បន្ថែមទៀត នៅលើគេហទំព័ររបស់ក្រុមហ៊ុន Lonely Planet (ឡនលី ផ្លានណេត) ដែលជា​គេហទំព័រផ្សព្វផ្សាយ និងជាប្រភពព័ត៌មានទេសចរណ៍ដ៏ល្បីមួយលើពិភពលោក មានទាំងព័ត៌មានតាមរយៈវេបសាយ ទស្សនាវដ្តី សៀវភៅជាដើម។ នៅ​ឆ្នាំ២០១៧ និងឆ្នាំ២០១៨នេះ TripAdvisor ក៏បានបន្តផ្តល់ចំណាត់ថ្នាក់លេខ១ដល់ប្រាសាទអង្គរវត្តរបស់កម្ពុជា ក្នុងឋានៈជាសំណង់ដ៏មាន​សារសំខាន់ផ្នែក​ប្រវត្តិសាស្ត្រអស្ចារ្យបំផុតក្នុងលោក។នេះជាមោទនភាពរបស់ជាតិខ្មែរទាំងមូល ដែលអង្គរវត្តរបស់កម្ពុជាទទួល​បានការគាំទ្រពីបណ្តា​ប្រជាជនជុំវិញ​ពិភព​លោក។​​ ដូចនេះក្នុងនាមយើងជាកូនគ្រប់រូប ត្រូវតែបន្តចូលរួមថែរក្សា ការពារនូវតិកភណ្ឌរបស់ដូនតាឲ្យបានខ្លាំងក្លា ដើម្បីភាពគង់វង្សយូរអង្វែងតទៅ និងដើម្បីបន្សល់ទុកអោយកូនចៅចំនាន់ក្រោយបានស្គាល់ អំពីស្នាដៃរបស់ដូនតាខ្មែរយើង។ ប្រភព៖ ផេក ក្រសួងទេសចរណ៍

អានបន្ត
ព័ត៌មានជាតិ

ទម្រង់សន្លឹកវិញ្ញាបនបត្រអចលនវត្ថុថ្មី នឹងដាក់អោយប្រើប្រាស់ នៅ​ ខែមិថុនា ឆ្នាំ ២០១៨ នេះ

យោងតាមផេក ទីស្តីការគណៈរដ្ឋមន្ត្រីបានសរសេរថា រាជរដ្ឋាភិបាលបានសម្រេចផ្លាស់ប្តូរទម្រង់នៃសន្លឹកវិញ្ញាបនបត្រ​សម្គាល់ម្ចាស់អចលនវត្ថុដែល​គ្រោង​នឹងដាក់អោយប្រើប្រាស់​ចាប់ពីថ្ងៃទី០១​ ខែមិថុនា​ ឆ្នាំ២០១៨ តទៅ ។ រីឯបណ្ណគ្រប់ប្រភេទដែលបានចេញជូនប្រជាពលរដ្ឋរួចហើយ នៅមានសុពលភាពបន្តធម្មតា ពុំមានការប្តូរយកបណ្ណគំរូថ្មីឡើយ។ ដូច្នេះចាប់ពីថ្ងៃទី ១ ខែមិថុនា ឆ្នាំ ២០១៨ នេះតទៅ គឺនឹងមានគំរូវិញ្ញាបនបត្រអចលនវត្ថុថ្មី។ ហើយនេះគឺជា ភាពខុសគ្នារវាង គំរូចាស់ និងថ្មី ប្រភព៖ ផេក ទីស្តីការគណៈរដ្ឋមន្រ្តី (Office of the Council of Ministers)

អានបន្ត
ព័ត៌មានជាតិ

៥​ខែ​ក្នុង​ឆ្នាំ​២០១៨៖ រន្ទះបាញ់​សម្លាប់​មនុស្ស​៥១​នាក់

FRI យ៉ាងហោច​ណាស់​មាន​មនុស្ស​៥១​នាក់​បាន​ស្លាប់ និង​របួស​ជាង​៣០​នាក់ ដោយ​សារហេតុការណ៍​រន្ទះ​បាញ់។ ចំនួន​នេះ​គិត​ត្រឹម​រយៈ​ពេល​៥​ខែ​ដើម​ឆ្នាំ​២០១៨​នេះ ក្នុង​នោះរួម​ទាំង មនុស្ស​៥​នាក់ ដែល​បាន​ស្លាប់ កាល​ពី​ថ្ងៃ​ម្សិល​មិញ ដោយ​រន្ទះ​បាញ់ នៅ​ស្រុកថ្ម​បាំង ខេត្ត​កោះកុង។ នេះ​បើ​តាម គណៈកម្មាធិ​ការជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ។ លោក កែវ វី អ្នក​នាំ​ពាក្យ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​បាន​ថ្លែង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា មនុស្ស​ស្លាប់ ដោយ​សារ​ហេតុការណ៍​រន្ទះ​បាញ់​នៅ​ឆ្នាំ​២០១៨​នេះ មាន​ចំនួន​៥១​នាក់ និង​របួស​ជាង​៣០​នាក់។ ចំនួន​នេះ មាន​ការ​កើនឡើង​ជាង​ឆ្នាំ​២០១៧ ដែល​មាន​មនុស្ស​ស្លាប់​៤១​នាក់។ នេះ​បើ​គិត​ត្រឹម​រយៈ​ពេល​៥​ខែដូច​គ្នា។ ហេតុការណ៍​រន្ទះ​បាញ់​ក្នុង​ឆ្នាំ​នេះ ត្រូវ​បាន​កត់​សម្គាល់​ថា មាន​ការ​កើន​ឡើងនិង​មាន​មនុស្ស​ស្លាប់​ច្រើន ក្នុង​ពេល​តែ​មួយ​រហូត​ដល់​៥​នាក់ នៅ​ក្នុង​ស្រុក​ថ្ម​បាំង​ ខេត្តកោះកុង។ មុន​កើត​មាន​ករណី​មនុស្ស​ស្លាប់​៥នាក់ ក្នុង​ពេល​តែ​មួយ កន្លែង​តែ​មួយ ដោយ​សារ​រន្ទះ កោះ​កុង​នេះ គេ​នៅ​ចាំ​បាន​ថា កាល​ពី​ថ្ងៃ​ទី​១៤​ឧសភា ​ពី​ខេត្ត​ឧត្តរមានជ័យ​ឯណោះ​វិញ ក៏​មាន​ករណី​មនុស្ស​២​នាក់​ស្លាប់​និង​៣​នាក់​របួស​ ដោយ​សារ​រន្ទះ​ដែរ។ មូលហេតុ​នៃ​គ្រោះ​ថ្នាក់​នេះ កើត​ឡើង​ដោយ​សារ ជន​រង​គ្រោះ​ទៅ​ភ្ជួរ​ស្រែ ហើយ​ពេល​មាន​ភ្លៀង​ធ្លាក់​ក៏​នាំ​គ្នា​ទៅ​ជ្រក​ក្រោម​ដើម​ឈើ ក៏​ត្រូវ​រន្ទះ​បាញ់​តែ​ម្តង។ ចំណុច​នេះ​លោក កែវ វី ទទួល​ស្គាល់​ថា ប្រជាពលរដ្ឋ​ភាគ​ច្រើន​ធ្វើ​ការ​នៅ​កណ្ដាល​វាល​ស្រែ​ ​ឬ​នៅ​លើ​ផ្ទៃ​ទឹក​ក្រោម​ហេតុផល​បញ្ចប់​ការងារ ដោយ​មិន​សូវ​គិត​ពី​សុវត្ថិភាព​ផ្ទាល់​ខ្លួន។ រន្ទះ​បាញ់​ជា​ហេតុការណ៍​មួយ​មិន​អាច​បញ្ជៀស​បាន តែ​ពលរដ្ឋ​ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន​ដោយ​ខ្លួន​ឯង នៅ​ពេល​មេឃ​រក​ភ្លៀង គួរ​ស្វែង​កន្លែង​មាន​សុវត្ថិភាព ឬ​ចូល​ទៅ​ក្នុង​ផ្ទះ​ដែល​ជា​ទី​កន្លែង​មាន​សុវត្ថិភាព​បំផុត។ ម្យ៉ាង​ទៀត ពលរដ្ឋ​ត្រូវ​ធ្វើ​តាម​ការ​ណែ​នាំ​របស់​ស្ថាប័ន​ជំនាញ​នា​ពេល​កន្លង​មក​ដោយ​រួម​មាន ផ្អាក​ប្រើ​ទូរស័ព្ទ បិទ​ទូរទស្សន៍ ជៀស​វាង​កាន់​របស់​ដែល​មាន​ជាតិ​ដែក​នៅ​ក្នុង​ដៃ។ នេះ​បើ​តាម​លោក កែវ វី ។ ពាក់​ព័ន្ធ​ករណី​គ្រោះ​ធម្មជាតិ​បង្ក​ឡើង​ដោយ​បាតុភូត​ខ្យល់​កន្ត្រាក់​វិញ ៥​ខែ​ក្នុង​ឆ្នាំ​២០១៨​នេះ បាតុភូត​ខ្យល់​កន្ត្រាក់ កើត​ឡើង​៨៦​លើក នៅ​ក្នុង​រាជធានី​ខេត្ត​២៤​លើក​លែង​តែ​ខេត្ត​កែប​និង​រលំ​ផ្ទះ​សម្បែង​ក្នុង​រូបភាព​ធ្ងន់​ធ្ងរ​ជាង​៣០០​កន្លែង បណ្តាល​ឲ្យ មនុស្ស​ស្លាប់​២​នាក់៕

អានបន្ត
ព័ត៌មានជាតិ

ទស្សនាដោយសេរីនៅក្នុងសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី

សារមន្ទីរវាយនភណ្ឌបើកឱ្យទស្សនាដោយឥតគិតថ្លៃក្នុងថ្ងៃទិវាសារមន្ទីរអន្តរជាតិ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប:អាជ្ញាធរជាតិអប្សរា សហការជាមួយសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី អិល ជី ស៊ី នឹងបង្កើតឱ្យមានការចូលទស្សនា​ដោយឥតគិតថ្លៃ នៅសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី ដើម្បីចូលរួមអបអរទិវាសារមន្ទីរអន្តរជាតិ ១៨ ឧសភា។ កម្មវិធីអបអរសាទរ បើកទស្សនាដោយសេរីនៅក្នុងសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី នឹងធ្វើឡើងនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨នេះ ចាប់ពីម៉ោង៨កន្លះព្រឹកតទៅ ត្រូវបានរៀបចំឡើងដោយក្រុមប្រឹក្សាសារមន្ទីរអន្តរជាតិ និងក្រុមប្រឹក្សាសារមន្ទីរជាតិ។ សូមសាធារណជនទាំងអស់ មកចូលរួមទស្សនាការដាក់បង្ហាញនូវផលិតផលប្រពៃណីដ៏សម្បូរបែបនៅក្នុងសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី ដែលមានទីតាំងនៅផ្លូវ៦០ម៉ែត្រ ខាងត្បូងរង្វង់មូល ក្នុងភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប។ គួររឭកថា សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី ជាសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលឥណ្ឌាជាមួយបណ្តាប្រទេសតំបន់​ទន្លេ​មេគង្គរួមមានរដ្ឋាភិបាលកម្ពុជា វៀតណាម ថៃ មីយ៉ាន់ម៉ា និងឡាវ៕ ឯកសារដកស្រង់ពីផេក ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប:

អានបន្ត
ធនាគារ និងហិរញ្ញវត្ថុ ព័ត៌មានជាតិ

តោះយើង អានដើម្បីស្គាល់ពី ក្រដាស់ ២០០០០ រៀល ថ្មី

ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា គម្រប់ ៦៥ យាងចូល ៦៦ព្រះវស្សា រាជរដ្ឋាភិបាល បានអនុញ្ញាតឱ្យធនាគារជាតិនៃកម្ពុជា ចេញផ្សាយធនបត្រប្រភេទ ២០០០០ រៀល គំរូថ្មី ធ្វើចរាចរ និងប្រើប្រាស់ទូទាំងព្រះរាជាណាចក្រកម្ពុជា ទន្ទឹមនឹងបណ្តាប្រភេទក្រដាសប្រាក់ដែលបានចេញផ្សាយរួចហើយ។ ចំពោះលក្ខណៈពិសេសនៃធនបត្រប្រភេទ ២០០០០ រៀល គំរូថ្មីនេះមានចែងក្នុងប្រកាស របស់ធនាគារជាតិនៃកម្ពុជា ដូចខាងក្រោម៖ ឯកសារ ដកស្រង់ពី ផេក៖ ធនាគារជាតិ នៃកម្ពុជា – National Bank of Cambodia

អានបន្ត