ការអប់រំ

គេថា” ខ្វះការអប់រំ ខ្វះការអភិវឌ្ឍ “។ចូរពន្យល់ ?

សំណួរ៖​ គេថា” ខ្វះការអប់រំ ខ្វះការអភិវឌ្ឍ “។ចូរពន្យល់ ? ·ចម្លើយ៖ ខ្វះការអប់រំ ខ្វះការអភិវឌ្ឍព្រោះថា : –ខ្វះធនធានមនុស្ស សម្រាប់ការពារ និងការកសាងជាតិ។ –មានអនក្ខរជន ទុគ៌តជន ភាពក្រីក្រ ខូចបរិស្ថានដោយខ្វះចំណេះ។ –កើតមានជំងឺឈឺថ្កាត់ អំពើអសកម្ម(ចោរកម្ម ឃាតកម្ម ហិង្សា…។ –ខ្វះគំនិតច្នៃប្រឌិត គ្មានការត្រិះរិះពិចារណា រស់នៅដូចសត្វធាតុ។ –គ្មានគំនិតបង្កើតស្នាដៃ គ្មានសាមគ្គីភាព ភាតរភាព ឯកភាព សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ មនសិការស្រលាញ់ា    ការពារ ជាតិមាតុភូមិ។ –បាត់បង់សេវាសង្គម កិត្តិយស សេចក្តីថ្លៃថ្នូរ បាក់ទឹកចិត្ត និងភាព អស់សង្ឃឹម។ –មិនអាចអប់រំ សុខភាព អនាម័យ បរិស្ថាន សិទ្ធិក្នុងប្រជាធិបតេយ្យពិបាកក្នុងការកសាងប្រទេស រស់  គ្មានប្រយោជន៍ ធ្ងន់ផែនដី។

អានបន្ត
ការអប់រំ

ប្រទេសជាតិអភិវឌ្ឍទៅបានអាស្រ័យដោយធនធានមនុស្ស។ ចូរស្រាយបំភ្លឺ ?

សំណួរ៖ ប្រទេសជាតិអភិវឌ្ឍទៅបានអាស្រ័យដោយធនធានមនុស្ស។ ចូរស្រាយបំភ្លឺ ? ·ចម្លើយ៖ –ធនធានមនុស្ស ៖ជាមនុស្សពេញលេញបរិបូរដោយចំណេះដឹងនិងការបណ្តុះបណ្តាលជាប្រភពថាមពលសំរាប់ កសាងជាតិ។ –ការអភិវឌ្ឍ ៖ការធ្វើឲ្យប្រែប្រួលឆ្ពោះទៅរកភាពរីកចម្រើន។ ដូចនេះប្រទេសមួយរីកចម្រើនទៅបានអាស្រ័យមានដោយការ អប់រំព្រោះការអប់រំ​ជាការកសាងធនធានមនុស្សដែលទាមទារគំនិតអប់រំបួនយ៉ាងគឺ : +ការបណ្តុះបណ្ដាលបញ្ញាស្មារតី ៖ទាក់ទងការត្រិះរិះពិចារណាថ្លឹងថ្លែងរកហេតុផល គួបផ្សំ សីលធម៌  សង្គម ដែលមានទំនាក់ ទំនងជិតស្និទ្ធជាមួយនឹងខួរក្បាល(ចំណេះដឹងទូលាយបច្ចេកទេសវិទ្យាសាស្ត្រទំនើបមានចំណេះធ្វើ បទ ពិសោធសិក្សា ស្រាវជ្រាវ គោរពសិទ្ធិមនុស្សប្រជាធិបតេយ្យ មនសិការ សាមគ្គីល្អ គតិយុត្តិធម៌រហ័ស  រហួន ឈ្លាសវៃ។ +ការបណ្តុះបណ្ដាលផ្លូវចិត្ត–គំនិត ៖ឆន្ទៈមោះមុត អង់អាច ក្លាហានចូលរួមអភិវឌ្ឍជាតិ ទប់ទល់សកម្មភាពអសកម្មមាន  ស្មារតីសាមគ្គីជាតិ អហិង្សាចេះយោគយល់ ស្រលាញ់ ការពារអត្តសញ្ញាណជាតិ។ +ការបណ្តុះបណ្ដាលទេពកោសល្យ–ស្នាដៃ ៖ចេះធ្វើសកម្មភាពមានប្រយោជន៍ក្នុងការកសាងប្រវត្តិសាស្ត្រសង្គម ជាតិ ដោយមិនប្រកាន់ វណ្ណៈ ឋានៈពណ៌ សម្បុរ នយោបាយ ជំនឿសាសនា…។ +ការបណ្តុះបណ្ដាលកាយសម្បទា សុខភាព អនាម័យ ៖ចេះថែទាំសុខភាពល្អ មាំមួន កម្លាំងខ្លាំងក្លា  ប្រាជ្ញាឈ្លាសវៃ ដោយ ប្រកាន់ទស្សនៈ ផឹកស្អាតហូបស្អាត​ រស់នៅស្អាត ដើម្បីចូលរួមវិភាគទានអភិវឌ្ឍប្រទេសជាតិ។

អានបន្ត