ការអប់រំ

ប្រទេសជាតិអភិវឌ្ឍទៅបានអាស្រ័យដោយធនធានមនុស្ស។ ចូរស្រាយបំភ្លឺ ?

សំណួរ៖ ប្រទេសជាតិអភិវឌ្ឍទៅបានអាស្រ័យដោយធនធានមនុស្ស។ ចូរស្រាយបំភ្លឺ ?
·ចម្លើយ៖
–ធនធានមនុស្ស ៖ជាមនុស្សពេញលេញបរិបូរដោយចំណេះដឹងនិងការបណ្តុះបណ្តាលជាប្រភពថាមពលសំរាប់ កសាងជាតិ។
–ការអភិវឌ្ឍ ៖ការធ្វើឲ្យប្រែប្រួលឆ្ពោះទៅរកភាពរីកចម្រើន។ ដូចនេះប្រទេសមួយរីកចម្រើនទៅបានអាស្រ័យមានដោយការ
អប់រំព្រោះការអប់រំ​ជាការកសាងធនធានមនុស្សដែលទាមទារគំនិតអប់រំបួនយ៉ាងគឺ :
+ការបណ្តុះបណ្ដាលបញ្ញាស្មារតី ៖ទាក់ទងការត្រិះរិះពិចារណាថ្លឹងថ្លែងរកហេតុផល គួបផ្សំ សីលធម៌  សង្គម ដែលមានទំនាក់ ទំនងជិតស្និទ្ធជាមួយនឹងខួរក្បាល(ចំណេះដឹងទូលាយបច្ចេកទេសវិទ្យាសាស្ត្រទំនើបមានចំណេះធ្វើ បទ ពិសោធសិក្សា ស្រាវជ្រាវ គោរពសិទ្ធិមនុស្សប្រជាធិបតេយ្យ មនសិការ សាមគ្គីល្អ គតិយុត្តិធម៌រហ័ស  រហួន ឈ្លាសវៃ។
+ការបណ្តុះបណ្ដាលផ្លូវចិត្ត–គំនិត ៖ឆន្ទៈមោះមុត អង់អាច ក្លាហានចូលរួមអភិវឌ្ឍជាតិ ទប់ទល់សកម្មភាពអសកម្មមាន  ស្មារតីសាមគ្គីជាតិ អហិង្សាចេះយោគយល់ ស្រលាញ់ ការពារអត្តសញ្ញាណជាតិ។
+ការបណ្តុះបណ្ដាលទេពកោសល្យ–ស្នាដៃ ៖ចេះធ្វើសកម្មភាពមានប្រយោជន៍ក្នុងការកសាងប្រវត្តិសាស្ត្រសង្គម
ជាតិ ដោយមិនប្រកាន់ វណ្ណៈ ឋានៈពណ៌ សម្បុរ នយោបាយ ជំនឿសាសនា…។
+ការបណ្តុះបណ្ដាលកាយសម្បទា សុខភាព អនាម័យ ៖ចេះថែទាំសុខភាពល្អ មាំមួន កម្លាំងខ្លាំងក្លា  ប្រាជ្ញាឈ្លាសវៃ ដោយ
ប្រកាន់ទស្សនៈ ផឹកស្អាតហូបស្អាត​ រស់នៅស្អាត ដើម្បីចូលរួមវិភាគទានអភិវឌ្ឍប្រទេសជាតិ។

អត្ថបទទាក់ទង

Leave a Comment