គ្រួសារ និងសុភមង្គល

ទ្រឹស្តី​ជីវិត​១០​យ៉ាង​ដែល​ឪពុក​វ័យក្មេង​ត្រូវ​ចង​ចាំ

អ្នក​នឹង​ក្លាយទៅជា​ឪពុក​របស់​គេ​ហើយ​នៅ​ពេល​ដែល​ភរិយា​របស់​អ្នក​ប្រសូត​បុត្រ​។ ប៉ុន្តែ​ការ​ប្រតិបត្តិ​ខ្លួន​ជា​ឪពុក​ដ៏​ល្អ​ម្នាក់​ទាមទារ​ការ​លះបង់ និង​កិច្ច​ខិតខំ​។ ខាងក្រោម​នេះ​ជា​ទ្រឹស្តី​១០​យ៉ាង​ដែល​ឪពុក​វ័យក្មេង​គួរ​ចង​ចាំ ដើម្បី​ធ្វើខ្លួន​ជា​ឪពុក​ល្អ​ម្នាក់​។

១. ឪពុក​គឺជា​មនុស្ស​ម្នាក់​ដែល​អាច​ជួយ​ណែនាំ​កូន​ឱ្យធ្វើ​ដំណើរ​លើ​ផ្លូវ​ជីវិត​ដ៏​ត្រឹមត្រូវ។
២. ឪពុក​គឺជា​មនុស្ស​ម្នាក់​ដែល​លាក់​ការ​ឈឺចាប់​នៅ​ក្នុង​បេះដូង ដើម្បី​ស្នាមញញឹម​របស់​កូន​ៗ។
៣ ឪពុក​គឺជា​មនុស្ស​ម្នាក់​ដែល​មិន​បោះបង់​កូន​ចោល​ឡើយ។
៤ ឪពុក​គឺជា​មនុស្ស​ម្នាក់​ដែល​ក្តី​ស្រឡាញ់​ចំពោះ​កូន​មិន​ចេះ​រីងស្ងួត។
៥ ឪពុក​គឺជា​មនុស្ស​ម្នាក់​ដែល​មិន​បំផ្លាញ​ការ​ទុកចិត្ត​របស់​កូន។
៦ ឪពុក​គឺជា​មនុស្ស​ម្នាក់​ដែល​ជឿជាក់​លើ​កូន។
៧ ឪពុក​គឺជា​មនុស្ស​ម្នាក់​ដែល​រស់នៅ​ដើម្បី​ស្នាមញញឹម​របស់​កូន។
៨ ឪពុក​គឺជា​មនុស្ស​ដែល​តែងតែ​ការពារ​កូន។
៩ ឪពុក​គឺជា​មនុស្ស​ម្នាក់​ដែល​លះបង់​សេចក្តី​ត្រូវការ​របស់​ខ្លួន ដើម្បី​បំពេញ​សេចក្តី​ត្រូវការ​របស់​កូន។
១០ ឪពុក​គឺជា​មនុស្ស​ម្នាក់​ដែល​ចេះ​ធ្វើការ​ច្រើន​មុខ​ដើម្បី​កូន។

 

  ឯកសារស្រង់ចេញពី ៖​​ កោះសន្តិភាព