ព័ត៌មានជាតិ

អបអរសាទរ! ប្រាសាទអង្គរវត្តជាប់ចំណាត់ថ្នាក់លេខ១ ទៀតហើយ ឆ្នាំ២០១៨

អបអរសាទរ! ប្រាសាទអង្គរវត្តជាប់ចំណាត់ថ្នាក់លេខ១ ជាសំណង់ប្រវត្តិសាស្ត្រដ៏អស្ចារ្យបំផុតលើពិភពលោក ក្នុងឆ្នាំ២០១៨នេះក្រោយការចូលរួមបោះឆ្នោត​ពីភ្ញៀវទេសចររាប់លាននាក់ជុំវិញពិភពលោក គេហទំព័រដ៏ល្បីល្បាញ TripAdvisor (ត្រីបអេដវ៉ាយសឺរ)បានផ្តល់ចំណាត់ថ្នាក់លេខ១ដល់​ប្រាសាទអង្គរវត្ត​របស់​កម្ពុជា ជាសំណង់ដ៏មានសារសំខាន់ផ្នែកប្រវត្តិសាស្ត្រអស្ចារ្យបំផុត និងចំណាត់ថ្នាក់លេខ១ ជាគោលដៅទេសចរណ៍របស់ពិភពលោក សម្រាប់ឆ្នាំ២០១៨នេះ។ មកដល់ឆ្នាំ២០១៨ នេះគឺជាឆ្នាំទី៥ហើយ ដែលអង្គរវត្តត្រូវបានភ្ញៀវទេសចរលើពិភពលោកបានបោះឆ្នោតគាំទ្រ ដែលទទួលបានចំណាត់ថ្នាក់លេខ១ជាប់ៗគ្នា តាមរយៈគេហទំព័រដ៏ល្បីល្បាញផ្សេងៗគ្នា គឺកាលពីឆ្នាំ២០១៤ អង្គរបានជាប់ចំណាត់ថ្នាក់លេខ១ នៅលើគេហទំព័រមួយដែលតែងតែយកតំបន់បុរាណវិទ្យា និងប្រវត្តិសាស្រ្តទាំងអស់លើពិភពលោកមកប្រៀបធៀបគ្នា នោះគឺគេហទំព័រ ArchaeoMadness (អាឆេអូ មេដណេស)។បន្ទាប់មកទៀត នៅដើមឆ្នាំ២០១៥ អង្គរវត្តទទួលបានចំណាត់ថ្នាក់លេខ១ម្តងទៀត នៅលើគេហទំព័រអន្តរជាតិមួយ ដែលជាគេហទំព័រផ្សព្វផ្សាយតំបន់ទេសចរណ៍ល្បីៗលើពិភពលោក នោះ​គឺ​គេហទំព័រ TripAdvisor។ នៅឆ្នាំ២០១៦ អង្គរបានបន្តជាប់លេខ១បន្ថែមទៀត នៅលើគេហទំព័ររបស់ក្រុមហ៊ុន Lonely Planet (ឡនលី ផ្លានណេត) ដែលជា​គេហទំព័រផ្សព្វផ្សាយ និងជាប្រភពព័ត៌មានទេសចរណ៍ដ៏ល្បីមួយលើពិភពលោក មានទាំងព័ត៌មានតាមរយៈវេបសាយ ទស្សនាវដ្តី សៀវភៅជាដើម។ នៅ​ឆ្នាំ២០១៧ និងឆ្នាំ២០១៨នេះ TripAdvisor ក៏បានបន្តផ្តល់ចំណាត់ថ្នាក់លេខ១ដល់ប្រាសាទអង្គរវត្តរបស់កម្ពុជា ក្នុងឋានៈជាសំណង់ដ៏មាន​សារសំខាន់ផ្នែក​ប្រវត្តិសាស្ត្រអស្ចារ្យបំផុតក្នុងលោក។នេះជាមោទនភាពរបស់ជាតិខ្មែរទាំងមូល ដែលអង្គរវត្តរបស់កម្ពុជាទទួល​បានការគាំទ្រពីបណ្តា​ប្រជាជនជុំវិញ​ពិភព​លោក។​​ ដូចនេះក្នុងនាមយើងជាកូនគ្រប់រូប ត្រូវតែបន្តចូលរួមថែរក្សា ការពារនូវតិកភណ្ឌរបស់ដូនតាឲ្យបានខ្លាំងក្លា ដើម្បីភាពគង់វង្សយូរអង្វែងតទៅ និងដើម្បីបន្សល់ទុកអោយកូនចៅចំនាន់ក្រោយបានស្គាល់ អំពីស្នាដៃរបស់ដូនតាខ្មែរយើង។ ប្រភព៖ ផេក ក្រសួងទេសចរណ៍

អានបន្ត
បំនិនជីវិត

តើការប្រកាន់ធម៌អធ្យាស្រ័យ និងធម៌សណ្តោសផ្ដល់នូវប្រយោជន៍ធ្វីខ្លះ?

តើការប្រកាន់ធម៌អធ្យាស្រ័យ និងធម៌សណ្តោសផ្ដល់នូវប្រយោជន៍ធ្វីខ្លះ? ជាការពិត ការប្រកាន់នូវធម៌អធ្យាស្រ័យ និងធម៌សណ្តោសគឺ បានផ្ដល់ប្រយោជន៍ជាច្រើនមិនត្រឹមតែខ្លួនអ្នកទេ តែថែមទាំង អ្នកដ៏ទៃ និងសង្គមជាតិទាំងមូល ដែលមានដូចជា៖ -ធ្វើឲ្យយើងមានសេចក្ដីស្ងប់នៅក្នុងចិត្ត។ – មិនមួម៉ៅ ក្ដៅក្រហាយ។ – ធ្វើឲ្យអ្នកដទៃមានទំនាក់ទំនងល្អជាមួយខ្លួន។ – ចេះគោរពសិទ្ធិអ្នកដទៃ។ – គ្មានអំពើហិង្សា ការកាប់ចាក់។ – មានសេចក្ដីសុខដល់មនុស្សគ្រប់រូប។ – សង្គមមានការរីកចម្រើន និងការអភិវឌ្ឍន៍ ។

អានបន្ត
ព័ត៌មានជាតិ

ទម្រង់សន្លឹកវិញ្ញាបនបត្រអចលនវត្ថុថ្មី នឹងដាក់អោយប្រើប្រាស់ នៅ​ ខែមិថុនា ឆ្នាំ ២០១៨ នេះ

យោងតាមផេក ទីស្តីការគណៈរដ្ឋមន្ត្រីបានសរសេរថា រាជរដ្ឋាភិបាលបានសម្រេចផ្លាស់ប្តូរទម្រង់នៃសន្លឹកវិញ្ញាបនបត្រ​សម្គាល់ម្ចាស់អចលនវត្ថុដែល​គ្រោង​នឹងដាក់អោយប្រើប្រាស់​ចាប់ពីថ្ងៃទី០១​ ខែមិថុនា​ ឆ្នាំ២០១៨ តទៅ ។ រីឯបណ្ណគ្រប់ប្រភេទដែលបានចេញជូនប្រជាពលរដ្ឋរួចហើយ នៅមានសុពលភាពបន្តធម្មតា ពុំមានការប្តូរយកបណ្ណគំរូថ្មីឡើយ។ ដូច្នេះចាប់ពីថ្ងៃទី ១ ខែមិថុនា ឆ្នាំ ២០១៨ នេះតទៅ គឺនឹងមានគំរូវិញ្ញាបនបត្រអចលនវត្ថុថ្មី។ ហើយនេះគឺជា ភាពខុសគ្នារវាង គំរូចាស់ និងថ្មី ប្រភព៖ ផេក ទីស្តីការគណៈរដ្ឋមន្រ្តី (Office of the Council of Ministers)

អានបន្ត
ភ្លេងខ្មែរ

តើការហៅភ្លេងពិណពាទ្យថាជាភ្លេងសៀមនាំមកនូវផលអាក្រក់អ្វីដល់អរិយធម៌ខ្មែរ?

ការដែលប្រជាជនខ្មែរយើងនាំគ្នាហៅដោយច្រឡំថា ភ្លេងពិណពាទ្យជាភ្លេងសៀមនោះ វានាំមកនូវផលអាក្រក់ដ៏ធ្ងន់ធ្ងរដល់អរិយធម៌ខ្មែរយើង ព្រោះវាបាត់បង់​នូវសម្បត្តិវប្បធម៌របស់ជាតិខ្លួន។ ហើយដែលគួរអោយខ្មាសអៀននេះគឺ ត្រង់យើងមិនស្គាល់អ្វីដែលខ្លួនមាន​ ដែលត្រូវគេចម្លងយកទៅសោះ ទីបំផុត​យើងបែរជាទទួលរបស់គេទៅវិញ។ ដូច្នេះដើម្បីថែរក្សាសម្បត្តិវប្បធម៌ជាតិ យើងម្នាក់ៗគួរគម្បីកុំភ័ន្តច្រឡំបែបនេះតទៅទៀត ហើយត្រូវចេះផ្សព្វផ្សាយ​អោយប្រជាជនយើងបានស្គាល់នូលសម្បត្តិរបស់ខ្លួន កុំអោយប្រើពាក្យខុសបែបនេះ ដែលក្លាយជាទម្លាប់អាក្រក់តកូនចៅអោយសោះ។

អានបន្ត
Uncategorized ទេសចរណ៍

តោះយើងយល់ដឹងពីការធ្វើ លិខិតឆ្លងដែន

តើអ្នកចង់ធ្វើលិខិតឆ្លងដែនមែនទេ? សូមអានខាងក្រោម ខាង​ក្រោម​នេះ​ជា​តារាង​តម្លៃ​សេវា​ផ្តល់​លិខិត​ឆ្លង​ដែន​ តាម​ប្រភេទ​ ឆាប់​រហ័ស​ រហ័សកកម្រិត​ធម្យម​ និង​រយៈ​ពេល​ធម្មតា​។ សូម​ជួយ​ចែករំលែក​ឱ្យ​ដល់​បងប្អូន​ទូទៅ​បាន​ដឹង​ផង

អានបន្ត
ព័ត៌មានជាតិ

៥​ខែ​ក្នុង​ឆ្នាំ​២០១៨៖ រន្ទះបាញ់​សម្លាប់​មនុស្ស​៥១​នាក់

FRI យ៉ាងហោច​ណាស់​មាន​មនុស្ស​៥១​នាក់​បាន​ស្លាប់ និង​របួស​ជាង​៣០​នាក់ ដោយ​សារហេតុការណ៍​រន្ទះ​បាញ់។ ចំនួន​នេះ​គិត​ត្រឹម​រយៈ​ពេល​៥​ខែ​ដើម​ឆ្នាំ​២០១៨​នេះ ក្នុង​នោះរួម​ទាំង មនុស្ស​៥​នាក់ ដែល​បាន​ស្លាប់ កាល​ពី​ថ្ងៃ​ម្សិល​មិញ ដោយ​រន្ទះ​បាញ់ នៅ​ស្រុកថ្ម​បាំង ខេត្ត​កោះកុង។ នេះ​បើ​តាម គណៈកម្មាធិ​ការជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ។ លោក កែវ វី អ្នក​នាំ​ពាក្យ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​បាន​ថ្លែង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា មនុស្ស​ស្លាប់ ដោយ​សារ​ហេតុការណ៍​រន្ទះ​បាញ់​នៅ​ឆ្នាំ​២០១៨​នេះ មាន​ចំនួន​៥១​នាក់ និង​របួស​ជាង​៣០​នាក់។ ចំនួន​នេះ មាន​ការ​កើនឡើង​ជាង​ឆ្នាំ​២០១៧ ដែល​មាន​មនុស្ស​ស្លាប់​៤១​នាក់។ នេះ​បើ​គិត​ត្រឹម​រយៈ​ពេល​៥​ខែដូច​គ្នា។ ហេតុការណ៍​រន្ទះ​បាញ់​ក្នុង​ឆ្នាំ​នេះ ត្រូវ​បាន​កត់​សម្គាល់​ថា មាន​ការ​កើន​ឡើងនិង​មាន​មនុស្ស​ស្លាប់​ច្រើន ក្នុង​ពេល​តែ​មួយ​រហូត​ដល់​៥​នាក់ នៅ​ក្នុង​ស្រុក​ថ្ម​បាំង​ ខេត្តកោះកុង។ មុន​កើត​មាន​ករណី​មនុស្ស​ស្លាប់​៥នាក់ ក្នុង​ពេល​តែ​មួយ កន្លែង​តែ​មួយ ដោយ​សារ​រន្ទះ កោះ​កុង​នេះ គេ​នៅ​ចាំ​បាន​ថា កាល​ពី​ថ្ងៃ​ទី​១៤​ឧសភា ​ពី​ខេត្ត​ឧត្តរមានជ័យ​ឯណោះ​វិញ ក៏​មាន​ករណី​មនុស្ស​២​នាក់​ស្លាប់​និង​៣​នាក់​របួស​ ដោយ​សារ​រន្ទះ​ដែរ។ មូលហេតុ​នៃ​គ្រោះ​ថ្នាក់​នេះ កើត​ឡើង​ដោយ​សារ ជន​រង​គ្រោះ​ទៅ​ភ្ជួរ​ស្រែ ហើយ​ពេល​មាន​ភ្លៀង​ធ្លាក់​ក៏​នាំ​គ្នា​ទៅ​ជ្រក​ក្រោម​ដើម​ឈើ ក៏​ត្រូវ​រន្ទះ​បាញ់​តែ​ម្តង។ ចំណុច​នេះ​លោក កែវ វី ទទួល​ស្គាល់​ថា ប្រជាពលរដ្ឋ​ភាគ​ច្រើន​ធ្វើ​ការ​នៅ​កណ្ដាល​វាល​ស្រែ​ ​ឬ​នៅ​លើ​ផ្ទៃ​ទឹក​ក្រោម​ហេតុផល​បញ្ចប់​ការងារ ដោយ​មិន​សូវ​គិត​ពី​សុវត្ថិភាព​ផ្ទាល់​ខ្លួន។ រន្ទះ​បាញ់​ជា​ហេតុការណ៍​មួយ​មិន​អាច​បញ្ជៀស​បាន តែ​ពលរដ្ឋ​ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន​ដោយ​ខ្លួន​ឯង នៅ​ពេល​មេឃ​រក​ភ្លៀង គួរ​ស្វែង​កន្លែង​មាន​សុវត្ថិភាព ឬ​ចូល​ទៅ​ក្នុង​ផ្ទះ​ដែល​ជា​ទី​កន្លែង​មាន​សុវត្ថិភាព​បំផុត។ ម្យ៉ាង​ទៀត ពលរដ្ឋ​ត្រូវ​ធ្វើ​តាម​ការ​ណែ​នាំ​របស់​ស្ថាប័ន​ជំនាញ​នា​ពេល​កន្លង​មក​ដោយ​រួម​មាន ផ្អាក​ប្រើ​ទូរស័ព្ទ បិទ​ទូរទស្សន៍ ជៀស​វាង​កាន់​របស់​ដែល​មាន​ជាតិ​ដែក​នៅ​ក្នុង​ដៃ។ នេះ​បើ​តាម​លោក កែវ វី ។ ពាក់​ព័ន្ធ​ករណី​គ្រោះ​ធម្មជាតិ​បង្ក​ឡើង​ដោយ​បាតុភូត​ខ្យល់​កន្ត្រាក់​វិញ ៥​ខែ​ក្នុង​ឆ្នាំ​២០១៨​នេះ បាតុភូត​ខ្យល់​កន្ត្រាក់ កើត​ឡើង​៨៦​លើក នៅ​ក្នុង​រាជធានី​ខេត្ត​២៤​លើក​លែង​តែ​ខេត្ត​កែប​និង​រលំ​ផ្ទះ​សម្បែង​ក្នុង​រូបភាព​ធ្ងន់​ធ្ងរ​ជាង​៣០០​កន្លែង បណ្តាល​ឲ្យ មនុស្ស​ស្លាប់​២​នាក់៕

អានបន្ត
ព័ត៌មានជាតិ

ទស្សនាដោយសេរីនៅក្នុងសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី

សារមន្ទីរវាយនភណ្ឌបើកឱ្យទស្សនាដោយឥតគិតថ្លៃក្នុងថ្ងៃទិវាសារមន្ទីរអន្តរជាតិ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប:អាជ្ញាធរជាតិអប្សរា សហការជាមួយសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី អិល ជី ស៊ី នឹងបង្កើតឱ្យមានការចូលទស្សនា​ដោយឥតគិតថ្លៃ នៅសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី ដើម្បីចូលរួមអបអរទិវាសារមន្ទីរអន្តរជាតិ ១៨ ឧសភា។ កម្មវិធីអបអរសាទរ បើកទស្សនាដោយសេរីនៅក្នុងសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី នឹងធ្វើឡើងនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨នេះ ចាប់ពីម៉ោង៨កន្លះព្រឹកតទៅ ត្រូវបានរៀបចំឡើងដោយក្រុមប្រឹក្សាសារមន្ទីរអន្តរជាតិ និងក្រុមប្រឹក្សាសារមន្ទីរជាតិ។ សូមសាធារណជនទាំងអស់ មកចូលរួមទស្សនាការដាក់បង្ហាញនូវផលិតផលប្រពៃណីដ៏សម្បូរបែបនៅក្នុងសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី ដែលមានទីតាំងនៅផ្លូវ៦០ម៉ែត្រ ខាងត្បូងរង្វង់មូល ក្នុងភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប។ គួររឭកថា សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី ជាសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលឥណ្ឌាជាមួយបណ្តាប្រទេសតំបន់​ទន្លេ​មេគង្គរួមមានរដ្ឋាភិបាលកម្ពុជា វៀតណាម ថៃ មីយ៉ាន់ម៉ា និងឡាវ៕ ឯកសារដកស្រង់ពីផេក ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប:

អានបន្ត
សិក្សាពាក្យខ្មែរ អំពីកម្ពុជា

ពាក្យថា​ ខ្មែរ និង កម្ពូជា

ប្រជាជនខ្មែរគ្រប់រូប តែងតែដឹងហើយពាក្យ​ថា «​ខ្មែរ និង កម្ពុជា​»  ហើយ នរណា​ក៏​ចេះ​សរសេរ​ដែរ លើកលែងតែ ក្មេងៗពេក និង អ្នកដែលមិនចេះសរសេរ និងអានអក្សរតែម្តង​។ ប៉ុន្តែ​ទោះក៏​អាចមាន​អ្នកខ្លះ​មិនទាន់​អាច់យ​ល់ពី​ភាពខុសគ្នា រវាង​ពាក្យ​ថា «​ខ្មែរ និង កម្ពុជា​» នេះ​នៅឡើយ​ផងដែរ​។ វចនានុក្រម​ខ្មែរ​របស់​សម្ដេចព្រះសង្ឃរាជ ជួន ណាត បាន​ពន្យល់​ពី​ពាក្យ​ទាំងនេះ​ដូចខាងក្រោម​៖ ​ពាក្យ​«​កម្ពុជា​» វចនានុក្រម​សម្ដេចព្រះសង្ឃរាជ ជួន ណាត បាន​បង្ហាញថា ពាក្យ​នេះ​អាច​សរសេរ​ជា​«​កម្ពុជ ឬ កម្ពុជា​»​ក៏បាន​។ ពាក្យ​នេះ សម្រាប់​ប្រើ​ផ្សំ​ជាមួយនឹង​សព្ទ​ដទៃ​ជា​សមាសនាម ដូចជា កម្ពុជ​ប្រទេស ប្រទេស​កម្ពុជា​។ កម្ពុជមិត្រ មិត្រ​របស់​ប្រទេស​កម្ពុជា​។ កម្ពុជរដ្ឋ រដ្ឋ​ឬ​ប្រទេស​កម្ពុជា​(​ប្រទេស​ខ្មែរ​)​ជាដើម​។ ​ពាក្យ​ថា «​កម្ពុជ​» កើត​ពី​ការ​ផ្សំគ្នា​រវាង​ពាក្យ​ថា (​កម្ពុ “​មាស​”+​ជ ឬ​ជា “​កើត​, កំណើត​” =​សុវណ្ណ​ភូមិ “​ទី​កើត​មាស​, ភូមិប្រទេស​ជាទី​កើត​នៃ​មាស​”) ពាក្យ​នេះ​ជា​ឈ្មោះ​នៃ​ប្រទេស​ខ្មែរ​យើង ហើយ​យើង​អាច​ហៅ​ប្រទេស​របស់​យើង​ថា កម្ពុជរដ្ឋ​, កម្ពុជ​ប្រទេស​, ប្រទេស​កម្ពុជា​, ប្រទេស​ខ្មែរ​, ខេ​មរ​ប្រទេស និង ខេមររដ្ឋ ដែល​អាច​ប្រើ និង​ហៅ​បាន​ទាំងអស់​។ ប៉ុន្តែ ពាក្យ​ដែល​យើង​ត្រូវ​ប្រើ​ជា​ផ្លូវការ ដើម្បី​សរសេរ និង​ហៅ គឺ កម្ពុជរដ្ឋ ឬ​ប្រទេស​កម្ពុជា​។ ដោយឡែក​សម្រាប់​ជនបរទេស គេ​ហៅ​តាម​ភាសា​សន្មត​របស់គេ ដូចជា បារាំង​គេ​ហៅថា Cambodge, អង់គ្លេសគេ​ហៅ Cambodia, ប្រទេស​ដទៃ​ផ្សេងទៀត​ហៅ Cambodja, ខ្លះទៀត​ហៅ Kambuja ។ល។ ​ចំណែក​ពាក្យ «​ខ្មែរ​» វចនានុក្រម​ខ្មែរ​បាន​បង្ហាញថា មាន​ថ្នាក់​ពាក្យ​ជានា​ម មានន័យថា មនុស្ស​ដែល​កើត ឬ​នៅក្នុង​ដែនកម្ពុជា ហើយ​លុះ​នៅក្នុង​អំណាចច្បាប់​ខ្មែរ​។ ក្នុង​សម័យបុរាណ​ព្រេងនាយ សរសេរ​ជា…

អានបន្ត
ធនាគារ និងហិរញ្ញវត្ថុ ព័ត៌មានជាតិ

តោះយើង អានដើម្បីស្គាល់ពី ក្រដាស់ ២០០០០ រៀល ថ្មី

ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា គម្រប់ ៦៥ យាងចូល ៦៦ព្រះវស្សា រាជរដ្ឋាភិបាល បានអនុញ្ញាតឱ្យធនាគារជាតិនៃកម្ពុជា ចេញផ្សាយធនបត្រប្រភេទ ២០០០០ រៀល គំរូថ្មី ធ្វើចរាចរ និងប្រើប្រាស់ទូទាំងព្រះរាជាណាចក្រកម្ពុជា ទន្ទឹមនឹងបណ្តាប្រភេទក្រដាសប្រាក់ដែលបានចេញផ្សាយរួចហើយ។ ចំពោះលក្ខណៈពិសេសនៃធនបត្រប្រភេទ ២០០០០ រៀល គំរូថ្មីនេះមានចែងក្នុងប្រកាស របស់ធនាគារជាតិនៃកម្ពុជា ដូចខាងក្រោម៖ ឯកសារ ដកស្រង់ពី ផេក៖ ធនាគារជាតិ នៃកម្ពុជា – National Bank of Cambodia

អានបន្ត
ធនាគារ និងហិរញ្ញវត្ថុ

ការបោះពុម្ពក្រដាសប្រាក់ ២០០០០ រៀល

តើប្រជាជនខ្មែរយើងដឹងថា ធនាគារជាតិកម្ពុជា បានបោះពុម្ពក្រដាស់ប្រាក់ ២០០០០ រៀន បានប៉ុន្មានលើកហើយ ចាប់តាំងពីឆ្នាំ ១៩៩៥មក ដល់ ឆ្នាំ២១៨? ដោយយោងតាម ផេក ធនាគារជាតិនៃកម្ពុជា បានសរសេរថា នៅកម្ពុជា ធនាគារជាតិនៃកម្ពុជាបោះក្រដាស ២០០០០ រៀល នេះ បានតែពីរដងទេ បើរាប់ចាប់តាំងពីឆ្នាំ១៩៩៥មក គឺ ឆ្នាំ១៩៩៥ ព័ណក្រហម ឆ្នាំ២០០៨ គឺមានព័ណខៀវ។ ហើយក៏បានបោះក្រដាសប្រាក់ ២០០០០ រៀល ថ្មីមួយទៀត នាពេលថ្មីៗនេះ ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណា​ចក្រកម្ពុជា គម្រប់ ៦៥ យាងចូល ៦៦ព្រះវស្សា។ សរុបមក គឺធនាគារជាតិនៃកម្ពុជា បានបោះក្រដាក់ប្រាក់ ២០០០០ រៀល បាន៣ ដងហើយចាប់ពីឆ្នាំ១៩៩៥ មកដល់ឆ្នាំ ២០១៨ នេះ។ គឺ លើកទី ១ ឆ្នាំ ១៩៩៥ លើកទី២ ឆ្នាំ២០០៨ និង លើកទី ៣ ក្នុងពេលថ្មីៗនេះ ក្រដាស់ប្រាក់ ២០០០០ រៀល បោះពុម្ពឆ្នាំ ១៩៩៥ ក្រដាក់ប្រាក់ ២០០០០រៀល បោះពុម្ពឆ្នាំ ២០០៨ក្រដាស់ប្រាក់ ២០០០០ រៀល ដែលទើបបានបោះពុម្ព ប្រភព៖ ធនាគារជាតិ នៃកម្ពុជា – National Bank of Cambodia

អានបន្ត